រុស្ស៊ី

ប្រទេសរុស្ស៊ី មាន​ឈ្មោះ​ជាផ្លូវការថា សហព័ន្ធ​រុស្ស៊ី, គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំនួន ១៧, ១២៥, ១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដីហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេសខណៈឯទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។ ជនជាតិរុស្ស៊ីគឺជាក្រុមជនជាតិស្លាវដែលមានចំនួនច្រើនបំផុតចំណែកឯភាសារុស្ស៊ីគឺជាភាសាស្លាវដ៏និយមជាងគេហើយក៏ជាភាសាដ៏ប្រជាប្រិយមួយនៅទ្វីបអឺរ៉ុបផងដែរ។
រុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុប។ ប្រទេសរុស្ស៊ីមានដង់ស៊ីតេប្រជាជនទាបនិងមានចំនួនទីក្រុងច្រើនបំផុតនៅលើពិភពលោក។ ប្រហែលជាងពាក់កណ្តាលនៃផ្ទៃដីប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ ប្រជាជនរុស្ស៊ីភាគច្រើនរស់នៅផ្នែកខាងលិចនៃប្រទេសហើយប្រជាជនភាគតិចណាស់ដែលមានទីលំនៅនៅផ្នែកខាងកើត។ រដ្ឋធានីម៉ូស្គូគឺជាទីក្រុងធំជាងគេបង្អស់នៅប៉ែកអឺរ៉ុបដោយមានប្រជាជនរស់នៅប្រមាណជាង ២០ លាននាក់។
តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស.
បង្ហាញ​តិចអានបន្ថែម
Wikipedia

បណ្តុំ 55

មើលទាំងអស់

ស្វែងយល់អំពីទីកន្លែងនេះ

ធាតុ 45,717

ចាប់​អារម្មណ៍​លើ អាហារ ឬ?

ទទួលបានព័ត៌មានថ្មីៗតាមរយៈ Culture Weekly របស់អ្នកដែលមានលក្ខណៈផ្ទាល់ខ្លួន

រួចរាល់អស់ហើយ!

Culture Weekly ដំបូងរបស់អ្នកនឹងទៅដល់សប្ដាហ៍នេះ។

កម្មវិធី Google