អបអរខួប 15 ឆ្នាំ!

ព្រះព្រហ្ម

ព្រះព្រហ្ម ឬ ព្រហ្ម គឺជាឬសគល់, ក្នុងការបង្កើត ព្រហ្មញ្ញសាសនា តាមរយៈការបង្កើតនៅគម្ពីរវេទបួន និង បង្កើតច្បាប់ធម្មជាតិ ទាំងអស់បូករួមទាំង សភាវៈធម្មជាតិ ទឹក ដី ភ្លើង ខ្យល់ រុក្ខជាតិ មនុស្ស និង សត្វ... ។ ព្រហ្ម ជាទេវៈលំដាប់ទី២ នៅក្នុងព្រហ្មញ្ញសាសនា ដែលត្រូវបានគេពណ៌នាអំពីទេវៈ២អង្គទៀត គឺ ព្រះវិស្ណុ និង ព្រះឥសូរ ដែលជាអាទិទេពចម្បងបំផុតនៅក្នុងសាសនាមួយនេះ ។ ព្រះទាំង៣អង្គ សុទ្ធសឹងតែប្រកបទៅដោយលក្ខណៈអមតៈ ទោះបីជាស្ថិតក្រោមរូបភាពជាអាវតារ នៃការបែងភាគជា មនុស្ស ឬសត្វក៏ដោយ ។ ម្យ៉ាងវិញទៀតគេអាចកត់សម្គាល់ មហិទ្ធិរិទ្ធិរបស់ព្រះអង្គតាមរយៈ រឿងព្រេងទេវៈកថា ដែលមានកត់ត្រារាប់ពាន់ឆ្នាំមកដល់សព្វថ្ងៃនេះ។ នៅក្នុងលទ្ធិព្រាហ្មណ៍ គេបានតម្កល់ព្រះព្រហ្មទុកជាអាទិទេពចម្បងបំផុតព្រោះព្រះព្រហ្មជាអ្នកបង្កើតលោកៈ សភាវៈ ធម្មជាតិទាំងអស់ និងគម្ពីរវេទ ពោលគឺព្រះព្រហ្មជាអ្នកសាងលោក។
បង្ហាញ​តិចអានបន្ថែម
Wikipedia

ស្វែងយល់អំពីបុគ្គលល្បីក្នុងប្រវត្តិសាស្ត្រនេះ

37 ធាតុ

ចាប់​អារម្មណ៍​លើ ប្រវត្តិសាស្ត្រ ឬ?

ទទួលបានព័ត៌មានថ្មីៗតាមរយៈ Culture Weekly របស់អ្នកដែលមានលក្ខណៈផ្ទាល់ខ្លួន

រួចរាល់អស់ហើយ!

Culture Weekly ដំបូងរបស់អ្នកនឹងទៅដល់សប្ដាហ៍នេះ។

ទំព័រ​ដើម​
រកឃើញ
លេង
នៅក្បែរ
សំណព្វ