សង្គ្រាមត្រជាក់

1947 - 25 ធ្នូ 1991

សង្គ្រាមត្រជាក់ គឺជា​ជម្លោះ ដែល​កើតឡើង​ដោយ​ភាពតានតឹង និង​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ព្រមទាំង​សម្ព័ន្ធមិត្ត​រៀងៗខ្លួន​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៤០ ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​។ ក្នុងកំលុង​ពេលនេះ ភាគី​នៃ​កំពូល​មហាអំណាច ទាំងពីរ​បាន​ស្ដែងឡើង​នូវ​បក្សសម្ព័ន្ធ​យោធា មធ្យោបាយ​ឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ឧស្សាហកម្ម​កម្រិតខ្ពស់ និង ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា ។ កំពូល​មហាអំណាច​ទាំងពីរ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ការការពារ ការរត់ប្រណាំង​សព្វាវុធ និង​សង្គ្រាម​ដោយប្រយោល​ជាច្រើន​ទៀត​។
ទោះបីជា​សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​រួមគ្នា​ប្រឆាំង​ប្ស៊ីប្លុកមហាអំណាចណាស៊ីស ក្នុងកំលុង​សង្គ្រាមលោកលើកទី២​។ ប្រទេស​ទាំងពីរ បាន​ខ្វែងគំនិត​គ្នា​យ៉ាង​ស្រួចស្រាល់ លើ​ប្រធានបទ​ជាច្រើន ទាំង​ក្នុងពេល និង​ក្រោយពេល​សង្គ្រាម ជាពិសេស​ក្រោយពេល​ចប់​សង្គ្រាមលោកលើកទី២​។ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ និង​ធ្វើឲ្យ​មហាអំណាច​ខ្លះ​បាន​ធ្លាក់ចុះ មានតែ​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ប៉ុណ្ណោះ​ដែល​បាន​ក្លាយទៅជា​កំពូល​មហាអំណាច​ទាំង​វិស័យ យោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា និង នយោបាយ​។ នៅក្នុង​ការបែកបាក់​នៃ​ពិភពលោក​នេះ ប្រទេស​ជាច្រើន​បាន​ងាកទៅរក​ប្លុក​មួយ​ក្នុងចំណោម​កំពូល​មហាអំណាច​ទាំងពីរ ​។
បង្ហាញ​តិចអានបន្ថែម
Wikipedia

ស្វែងយល់អំពីព្រឹត្តការណ៍ប្រវត្តិសាស្ត្រនេះ

11,175 ធាតុ
ទំព័រ​ដើម​
រកឃើញ
លេង
នៅក្បែរ
សំណព្វ