តៃវ៉ាន់

តៃវ៉ាន់ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន, គឺជាប្រទេសមួយស្ថិតនៅអនុតំបន់អាស៊ីបូព៌ា។ ប្រទេសជិតខាងរបស់តៃវ៉ាន់មានដូចជា សាធារណរដ្ឋប្រជាមានិតចិននៅទិសពាយព្យ ប្រទេសជប៉ុននៅទិសឥសាន្ត និងប្រទេសហ្វីលីពីននៅទិសខាងត្បូង។ កោះចម្បងរបស់តៃវ៉ាន់មានក្រឡាផ្ទៃប្រមាណ ៣៥, ៨០៨ គីឡូម៉ែត្រការ៉េដោយមានជួរភ្នំគ្របដណ្តប់លើតំបន់ពីរភាគបីនៃទិសខាងកើត និងមានតំបន់ទំនាបនៅទិសខាងលិចដែលជាតំបន់សម្បូរទៅដោយប្រជាជនរស់នៅកុះករ។ រដ្ឋធានីរបស់តៃវ៉ាន់គឺទីក្រុងតៃប៉ិហើយបូករួមជាមួយទីក្រុងតៃប៉ិថ្មីនិងគីឡុងបានបង្កើតចេញជាទីក្រុងមាតុបុរៈធំជាងគេប្រចាំប្រទេសតៃវ៉ាន់។ ដោយមានប្រជាជនចំនួន ២៣, ៥៧ លាននាក់ តៃវ៉ាន់គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានបណ្តុំចំនួនប្រជាជនច្រើនបំផុត។
បង្ហាញ​តិចអានបន្ថែម
Wikipedia

ស្វែងយល់អំពីទីកន្លែងនេះ

4,281 ធាតុ

ចាប់​អារម្មណ៍​លើ ប្រវត្តិសាស្ត្រ ឬ?

ទទួលបានព័ត៌មានថ្មីៗតាមរយៈ Culture Weekly របស់អ្នកដែលមានលក្ខណៈផ្ទាល់ខ្លួន

រួចរាល់អស់ហើយ!

Culture Weekly ដំបូងរបស់អ្នកនឹងទៅដល់សប្ដាហ៍នេះ។

ទំព័រ​ដើម​
រកឃើញ
លេង
នៅក្បែរ
សំណព្វ