អបអរខួប 15 ឆ្នាំ!

អាហ្វ្រិក

អាហ្វ្រិក គឺជា​ទ្វីប​ធំជាងគេ​ទី២ នៅផែនដី និង មាន​ប្រជាជន​ច្រើនជាងគេ​ទី២ដែ បន្ទាប់ពី ​ទ្វីបអាស៊ី​។ ទ្វីបអាហ្វ្រិក មាន​ផ្ទៃក្រឡា​ប្រហែល ៣០.២ លាន​គីឡូម៉ែត្រការ៉េ ដែល​គ្របដណ្ដប់​ប្រមាណ ៦% នៃ​ផែនដី និង ២៤.៤% នៃ​ផ្ទៃដី​ទ្វីប​។ ជាមួយ​ប្រជាជន​ប្រមាណ ៩៩២ លាន​នាក់ គឺ​ប្រហែល ១៤.២% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។
ទ្វីប​នេះ ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ សមុទ្រមេឌីទែរ៉ានេ នៅ​ខាងជើង, ព្រែកជីកស៊ុយអេ និង សមុទ្រក្រហម នៅ​ខាងជើង​ឆៀង​ខាងកើត, មហាសមុទ្រឥណ្ឌា ស្ថិតនៅ​ខាងត្បូង​ឆៀង​ខាងកើត, និង មហាសមុទ្រអាត្លង់ទិក ស្ថិតនៅ​ខាងលិច​។ ទ្វីបអាហ្វ្រិក មាន​៥៣​ប្រទេស​រួមទាំង "ម៉ាដាកាស្កា" និង ក្រុមកោះ​ចំណុះ​ជាច្រើន​ទៀត​។
អ្នកវិទ្យាសាស្ដ្រនិយម ពិចារណាថា មនុស្សលោកបានឧប្បតិដ្ឋាននៅអាហ្វ្រិកកណ្ដាល​ ច្រើនជាង ៧លានឆ្នាំហើយ
គេនិយាយថា មនុស្សទាំងអស់ មកពីក្រុមមនុស្សដំបូង ដែលបានរស់នៅកន្លែងដែលយើងហៅនៅបច្ចុប្បន្នកាលនេះថា ប្រទេសអេត្យូពី
អ្នកវិទ្យាសាស្ដ្រនិយមនិយាយថា អ្វីៗរបស់មនុស្សដែលចាស់ជាងគេ បានរកឃើញនៅ អេត្យូពី និងវាមានចំនាស់ ២០០ ពាន់ឆ្នាំ។
បង្ហាញ​តិចអានបន្ថែម
Wikipedia

បណ្តុំ 63

មើលទាំងអស់

ស្វែងយល់អំពីទីកន្លែងនេះ

117,220 ធាតុ

ចាប់​អារម្មណ៍​លើ ប្រវត្តិសាស្ត្រ ឬ?

ទទួលបានព័ត៌មានថ្មីៗតាមរយៈ Culture Weekly របស់អ្នកដែលមានលក្ខណៈផ្ទាល់ខ្លួន

រួចរាល់អស់ហើយ!

Culture Weekly ដំបូងរបស់អ្នកនឹងទៅដល់សប្ដាហ៍នេះ។

ទំព័រ​ដើម​
រកឃើញ
លេង
នៅក្បែរ
សំណព្វ